ផលិតកម្មLD បានសម្ពោធដាក់បញ្ចាំងជាផ្លូវការភាពយន្តខ្នាតធំរបស់ខ្លួនរឿង"មនុស្សឆ្កួត" កាលពីម្សិលមិញនៅរោងភាពយន្តTK ទួលគោក។
<figure>
<figcaption>លៀក លីដា ចាងហ្វាងផលិតកម្មLD</figcaption></figure>
ថ្លែងក្នុងពិធីសម្ពោធភាពយន្តខ្នាតធំខាងលើនេះលោក លៀក លីដា ចាងហ្វាងផលិតកម្មLD បានឲ្យដឹងថារឿង "មនុស្សឆ្កួត" បានសម្រិតសម្រាំងយកគុណភាពជាចម្បង ខុសប្លែកពីរឿងមុនៗ ដែលដាក់បញ្ចាំងនៅរោងកុននាពេលកន្លងមក។រឿងថ្មីដែលជាស្នាដៃនាយ គ្រឿន បានចំណាយដើមទុនច្រើនលើសកម្រិតក្នុងការផលិត។ ដូច្នេះលោកមិនរំពឹងថាទទួលបានប្រាក់ចំណេញពីការដាក់បញ្ចាំងឡើយ។
អ្វីដែលលោករំពឹងទទួលបានពីរឿង "មនុស្សឆ្កួត" គឺបទពិសោធន៍ថ្មីមួយប្លែកសម្រាប់ខ្លួនផ្ទាល់ និងក្រុមការងារផលិតកម្ម LD ទាំងមូល។ ម្យ៉ាងទៀតលោកជឿជាក់ថារឿងមួយនេះនឹងពង្រីកទីផ្សារLD បន្ថែមទៀតសម្រាប់ឆ្នាំ២០១៨ ខាងមុខនេះ។
<figure>
</figure>
លោកថា៖ “ក្នុងឱកាសឆ្នាំថ្មីនេះយើងមានកាដូរថ្មីមួយសម្រាប់បងប្អូនទស្សនិកជនគឺរឿង "មនុស្សឆ្កួត" ហ្នឹងហើយ ដែលជារសជាតិថ្មីមួយប្លែកដែលយើងមិនធ្លាប់ធ្វើពីមុនមករួមទាំងបច្ចេកទេសផងដែរ ដោយសារតែរឿងនេះយើងបានសហការជាមួយបច្ចេកទេសភ្លើង មានដូចជាកាមេរ៉ាជាដើម"។
រឿង"មនុស្សឆ្កួត" នឹងត្រូវដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបនៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៧ នេះហើយ និងមានការចូលរួមសម្ដែងដោយ លោក អ៊ែត វីន ទឹម រដ្ឋា នាយ គ្រឿន និងតារាសម្ដែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀត៕
សកម្មភាពតួចូលរួមសម្ពោធរឿង "មនុស្សឆ្កួត"
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/9110