ក្រោយស្ងប់ស្ងាត់ ការផ្លោងពាក្យសម្តី ឌឺដងផ្លែផ្កា ឲ្យគ្នាបានមួយ ដង្ហើមចង្រិត ស្រាប់តែពេលនេះ សង្រ្គាមពាក្យសម្តី តិះដៀលគ្នា រវាងអ្នកនាង ចន ច័ន្ទលក្ខិណា និងតារាចម្រៀង ម៉េង កែវពេជ្ជតា ផ្ទុះកក្រើកជាថ្មី រហូតកកូរកកាយ លើកយកចំណុចអវិជ្ជមាន របស់ភាគីម្ខាងៗ មករំលឹកស្ទើគ្មានសល់។
<figure>
</figure>
ពាក្យរិះគន់ តិះដៀលគ្នា ទៅវិញទៅមក កន្លងមក បានធ្វើឲ្យមហាជន រិះគន់ចំពោះសិល្បករ។ ការចង់ឈ្នះ ចង់ចាញ់រវាង ភាគីទាំងពី កាន់តែស្រួចស្រាវ ក្រោយពេលសាររបស់ប្រធាន សមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា និងតារាចម្រៀង ជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានភាគី ទាំងសងខាង បញ្ចេញពេញបណ្តាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក។ ពាក្យដែលគេអានហើយ និងទើសភ្នែក ទើសត្រចៀកនេះ កាន់តែធ្វើឲ្យ មហាជនទៅលើសង្គមសិល្បៈ ក្នុងផ្លូវមិនល្អ ពិសេសការរិះគន់ថា អ្នកសិល្បៈ មិនចេះប្រើប្រាស់ ភាសាឲ្យពិរោះ ត្រចៀកជាងនេះ។ ក្រៅពីពាក្យតិះដៀលគ្នា ទៅវិញទៅមក ពួកគេបានជីក កកាយជុំវិញបញ្ហា គ្រួសារទាំង សងខាងផងដែរ។
អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសា លើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់អ្នកនាងថា ”...មិនមែនខ្ញុំខុស មិនមែនខ្ញុំខ្លាច តែនេះព្រោះតែខ្ញុំគោរព ពួកគាត់ជាថ្នាក់ដឹកនាំ ជារៀមច្បង ជាគ្រូ ជាគ្រួសារជាមិត្ត និងជាទស្សនិក ជនរបស់ខ្ញុំ ។ ប៉ុន្តែយើងឈប់ ដើរក៍មិនប្រាកដថា ឆ្កែឈប់ព្រុសដែរ ! នាងនៅតែតាមខាំអង្គាមចំអក មិនដកមាត់ ចោទដាក់កំហុសអស់ ពីរឿងមួយចូលរឿងមួយ ទាំងគ្មានត្រូវអីបន្តិច ។ រោគរមាស់ក្នុង របស់នាងមិនអាច ជួយទប់ចិត្តច្រណែន ឈ្នានីសដែលនាងធ្លាប់មាន ជាយូរមកបានទេ ។
នាងជាមនុស្ស ទំពារបណ្តើរ និយាយបណ្តើរ ។ មាត់ស្រែកថាគ្មាន ពេលឈ្លោះតែបើខឹង នឹងអ្នកណាឃើញ សរសេរផង Live ផងរាប់ម៉ោង ។ នាងថាមិនចេះជេរ តែភាសារដែលបង្ហោះ ពិរោះលក្ខណៈ ជំនាញបញ្ចោរ9 និងចូលចិត្តបង្ករ សង្គ្រាមច្បាស់ចែស ។ នាងថាយើងពូកែជេរ យើងទទួលក៍បាន ព្រោះយើងជេរត្រូវ មានគេគាំទ្រច្រើន ។ តែភាសារជេរម៉ារៀល ម៉ារៀលរបស់នាងវិញ គឺមានតែមនុស្ស ចរិតម៉ារៀលម៉ារៀល ដូចគ្នាទេ ដែលអបអរនោះ ព្រោះគ្រាន់តែហារមាត់ជេររួច គេចង់ក្របួចសក់ វ៉ៃខ្នោះអូសក្បាល ញាត់គុគភ្លាម ។ ទាំងសាហាវ ទាំងស្អុយរលួយ ថោកទាបបានមួយចប់ មើលទៅល្អ លើសឋានៈប្រធាន សមាគមន៍ទៅទៀត តែអន់ជាងស្រី ពេស្យាទៅវិញ ។ នាងអផ្សុកហើយ ព្រោះមិនសូវមាន ការងារល្អ ហើយឮថាពេលលែងលះ ប្តីមុននាង មិនយកកូនទេ គឺទុកអោយអតីតប្តី ដែលជាមនុស្សប្រុស ទទួលមើលកូនស្រី ឯនាងជាម្តាយ បែជាមិនរវល់ ពីអារម្មណ៍កូន គិតតែសប្បាយខ្លួនឯង ! ? ...”។
អ្នកនាង ចន ច័ន្ទលក្ខិណា វិញ លើកឡើង លើគេហទំព័រហ្វេសប៊ុក របស់អ្នកនាងថា “...បងដៀលថា ខ្ញុំរៀនបានតិច អ្នកបងដៀល ដល់ក្រុមគ្រួសារខ្ញុំទៀត នេះជាសណ្តាន របស់អ្នកបង បើខឹងអ្នកណា គឺរាលដល់ពូជពង្សគេ ដូចកាលខឹង ខាត់ សុឃីម បែរជាទៅចង្អុលមុខ ម្តាយរបស់គាត់ បងនិយាយត្រូវ ខ្ញុំរៀនបានតិចមែន គិតទៅបងមើលងាយ អ្នកដែលរៀនបានតិចណាស់ អ្នកបងថា ខ្ញុំលូកដៃរឿងអ្នក សិល្បៈទាំងរឿងតូចតាច គឺបានន័យថា បងជាមនុស្ស អាត្មានិយម អញ្ចឹងតើ ទើបបងមិនសូវ មានទង្វើមនុស្សធម៌ ទៅលើអ្នកសិល្បៈក្រីក្រ មានតែព័តមាន តាមកាសែត ទស្សនាវដ្តី រឿងពាក់ព័ន្តស្នេហា ជាមួយប្រុសនេះ ប្រុសនោះ ទាំងក្មេងទាំងចាស់ និង ព័តមាន អំពើប្រទូស្សរ៉ាយដាក់ ខាត់ សុឃីម និងម្តាយរបស់គាត់ ព័តមានប្តឹងផ្តល់ ជាមួយអ្នករៀបចំ កម្មវិធីនានា រួមទាំងព័តមាន អំពើអសិលធ័ម ដាក់អ្នកកាសែត ព័តមាន ជេរបញ្ចោរបងស្រី និង កាត់កាល់បងប្អូន រឿងស្នេហាត្រីកោណ រវាងបងប្អូនបង្កើត រួមទាំងព័តមាន ជេរបញ្ចោរ ជាសម្លេងតាម YouTube ។
ហើយកាលនោះ បងខឹងអ្នកកាសែត យកបងមកប្រៀបធៀប និងខ្ញុំគឺអ្នកបង ថែមទាំងមិនស្តីរកខ្ញុំ ដែលមិនដឹងរឿង ទាំងនោះហើយ ក៏មិននៅកន្លែងកើត ហេតុទៀតផង តែខ្ញុំមុខក្រាស់ តាមជម្រាបសួរអ្នកបង ទាំងគេមិនពេញចិត្ត ភ្លេចឬនៅអ្នកបង កាលបងជះទឹកត្រី ដាក់គាត់ហើយ និយាយថា កុំយកអ្នកបង ដែលមានឋានះជាជំទាវ មកប្រៀបធៀប ជាមួយខ្ញុំ ដែលជាអ្នកសិល្បៈ ហេតុតែបង មានងារជាជំទាវ ចង់ធ្វើអ្វីដាក់អ្នកណា ជេរអ្នកណា គឺគ្មានក្រែងទេ សូម្បីតែពេលសម្តែង លើឆាកជាមួយ ខាត់ សុឃីម អ្នកបងដើរ តួរនាងទាវ ខាត់សុឃីម ដើរតួរយាយផាន់ អ្នកបងហាម និងបញ្ជារមិនអោយ យាយផាន់លេង ចង្អុលមុខឡើយ តើងារជាជំទាវ របស់អ្នកបង អស្ចារ្យ ម៉្លេះ ពេលអ្នកបង មានឋានះខ្ពង់ខ្ពស់ គឺអ្នកបងមើលងាយ អ្នកសិល្បៈតូចតាចណាស់ ។ ទោះខ្ញុំរៀនបានតិច មានឋានះទាប តែពេលខ្ញុំលែងលះគ្នា ក៏លែងដោយគ្មាន ជំលោះ លែងដោយមិត្តភាព មិនលែងដោយបញ្ចោរគ្នា ផ្អើលពិភពលោក ដូចអ្នកបងដែល រៀនបានខ្ពស់ដែរ ...”៕
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
Source thephnompenhtimes.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/9116